khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន ជួបសំណេះសំណាលជាមួយក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃទីចាត់ការបំភ័ន្តអក្ខរៈ ជូនប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមគ្រូពេទ្យ ក្រុមការងារចាក់វាក់សាំងការពារជំងឺកូវីដ១៩ (ដូសជំរុញ) នៃទីចាត់ការ បំភ័ន្តអក្ខរៈ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
    និងពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់វាក់សាំងការពារជំងឺកូវីដ១៩ (ដូសជំរុញ) ស្ថិតក្នុងវត្តដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
    ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាន ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធសូមជួយផ្សព្វផ្សាយដល់កម្មករ កម្មការី ប្រជាពលរដ្ឋ ព្រមទាំងកុមារា កុមារីដែលគ្រប់អាយុ សូមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រូពេទ្យក្រុមការងារចាក់វាក់សាំងការពារជំងឺកូវីដ១៩ (ដូសជំរុញ) នៃទីចាត់ការ បំភ័ន្តអក្ខរៈ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន